ក្នុង​សង្គម​ខ្មែរ​បុរាណ​ដែល​មិន​ទាន់​មាន​សាលារៀន​ចំណេះ​ទូទៅ តើ​ដូនតា​យើង​អប់រំ​កូន​ចៅ​តាម​របៀប​ណាខ្លះ? ចូរ​រៀបរាប់​ពន្យល់។

Cambodia-9-2008-page-001

ដូចម្តេច​ដែល​ហៅថា សិប្បកម្មសិល្បៈ? ចូរលើក​ឧទាហរណ៍​ឲ្យ​បាន​៥ប្រភេទ។

1-PP-2008-page-001

ឈ្មោះ​រឿង​ទាំង​១០ ក្នុង​គម្ពីរ​ទសជាតក និង​ការ​បំពេញ​បារមី

ប្រវត្តិ​ និង​​អត្ថ​ន័យ​ នៃ​​បុណ្យ​​មាឃ​បូ​ជា

តើ​ភ្នំ​ខ្ពស់​ជាង​គេ​បំផុត​ទាំង ៧ មាន​ឈ្មោះ​អ្វី​ខ្លះ?

>> ភ្នំ​ខ្ពស់​ជាង​គេ​បំផុត​ទាំង ៧ មាន​ ៖

  • ភ្នំ អេវ៉ឺរែស មាន​កម្ពស់ ៨៨៤៨ ម៉ែត្រ
  •  ភ្នំ ទ្រូតាហ្គីរី ភ្នំកាន​ចិន​សុនហ្គា ភ្នំអាណា​ពូណា ស្ថិត​នៅ​លើជួរ ភ្នំហិមាល័យ ដូចគ្នា និង​មាន​កម្ពស់​លើស​ពី ៨០០០ ម៉ែត្រ ជួរ​ភ្នំ​នេះ​នៅ​ជាប់​រវាង​ព្រំប្រទល់​រវាង​ប្រទេស​ចិន និង​ឥណ្ឌា
  • ភ្នំ អាកុង​កាកា នៅអា​សង់ទីន កម្ពស់៦៩៦០ ម៉ែត្រ
  • ភ្នំ ម៉ាកគីនលី  នៅ​អាឡា​ស្កា កម្ពស់ ៦១៩៤ ម៉ែត្រ
  • ភ្នំ គីលីម៉ាន់ចារ៉ូ នៅ​កេនីញ៉ា កម្ពស់ ៥៨៩៥ ម៉ែត្រ
  • ភ្នំ វិនសុន នៅ​អង់តាកតិច មានកម្ពស់ ៥១៤០ ម៉ែត្រ
  • ភ្នំ សរ កម្ពស់ ៤៨១០ ម៉ែត្រ

(ដក​ស្រង់​ពី​សៀវភៅ ចំណេះ​ដឹងថ្មី បាតុ​ភូត​ធម្មជាតិ និង​វិទ្យាសាស្រ្ត រៀបរៀងដោយ លោក.ខាត់ ធី)

កំណាព្យ​ពីរ​វគ្គ​នេះ បង្ហាញ​ពី​ការ​ខិត​ខំ​អត់​ធ្មត់ ក្នុង​ការ​ក្រេប​យក​ចំណេះ​វិជ្ជា

កំណាព្យ ៖ ស្រណោះ​ម្ដាយ​ថ្ងូរ​ម៉ែស្រែក (បទពាក្យ​ប្រាំពីរ)

ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ (២០១៦) ខ្ញុំ​នៅ​ទី​ណា?

មាន​មតិ​រិះគន់​មិន​តិច​ទេ ដែល​គេ​តែង​លើក​ឡើង​ថា ៖ ខ្មែរ​សោះ! ធ្វើ​ខ្លួន​ជា​ចិន…។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ជា​ពាក្យ​មួយ​ឃ្លា​នេះ។ ពាក្យ​នេះ គ្រាន់​តែ​ចង់​បន្ទោស​បង្អាប់​ទៅ​លើ​ប្រជាជន​ខ្មែរ ដែល​​តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​គ្រួសារ របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំចិន​នេះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ដែល​អាច​និយាយ​បាន​ថា ខ្ញុំមាន​ដូន​តា​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន ដូច​គេ​ដូច​ឯង​ដែរ។ Continue reading →

តើ​កត្តា​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬគ្រឿង​ញៀន​មាន​អ្វី​ខ្លះ?

ចម្លើយ ៖ មាន​កត្តា​បី​យ៉ាង​គឺ ៖

ក. កត្តា​ផ្ទាល់​ខ្លួន ៖
– យល់​ថា​នាំ​ឲ្យ​បំបាត់​ទុក្ខ​កង្វល់ ឬ​មាន​អារម្មណ៍​ក្លាហាន
– មិន​មាន​ចំណេះ​ដឹង​ពី​បញ្ហានេះ នាំឲ្យ​ចង់​សាក​ល្បង​ប្រើ
– យល់​ថា​មាន​ឥទ្ធិពល​ទៅ​នឹង​សកម្មភាព​ផ្លូវ​ភេទ

ខ. កត្តា​មិត្ត​ភក្តិ ៖
– រង​សម្ពាធ​ពី​មិត្ត​ភក្តិ ឬ​ដើម្បី​បង្កើត​ចំណង​មិត្ត​ភាព

គ. កត្តា​គ្រួសារ សង្គម ឬ​សហគមន៍ ៖
– មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ សាលា​រៀន
– មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​សម្បូណ៌​បែប។…

អ្វី​ទៅ​ជា​គ្រឿង​ញៀន? គ្រឿង​ញៀន​មាន​ប៉ុន្មាន​ប្រភេទ?

គ្រឿងញៀន ​ជា​រុក្ខជាតិ ឬ​សារ​ធាតុ​ដែល​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ ឬ​សារ​ធាតុ​គីមី ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មុខងារ​ផ្សេងៗ របស់​រាង​កាយ មនុស្ស ឬ​សត្វ ជា​ពិសេស​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល ហើយ​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​បុគ្គល គ្រួសារ ​និង​សង្គម​ជាតិ។
>> គ្រឿង​ញៀន មាន ២ ប្រភេទ​គឺ ៖ ប្រភេទ​ស្រប​ច្បាប់ និង​ប្រភេទ​មិន​ស្រប​ច្បាប់ ។